ទិវាមហារីកកុមារអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបបញ្ហាប្រឈមនានាអំពីជំងឺមហារីកកុមារ ព្រមទាំងដើម្បីបង្ហាញជំហរគាំទ្រយកចិត្តទុកដាក់ចំពោះកុមារដែលកើតជំងឺមហារីក កុមារដែលបានជាសះស្បើយ និងក្រុមគ្រួសាររបស់ពួកគេ។
នៅក្នុងឱកាសទិវាមហារីកកុមារអន្តរជាតិ ១៥ កុម្ភៈ លើកទី២៣ នេះ មូលនិធិម៉ានី សូមចូលរួមគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជំនាញ និងមន្ត្រីសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ដើម្បីបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទំនួលខុសត្រូវ និងវិជ្ជាជីវៈក្នុងបុព្វហេតុថែទាំព្យាបាលព្រមទាំងសង្គ្រោះជីវិតកុមារកើតជំងឺមហារីកនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។