News

ទិវាមហារីកកុមារអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបបញ្ហាប្រឈមនានាអំពីជំងឺមហារីកកុមារ ព្រមទាំងដើម្បីបង្ហាញជំហរគាំទ្រយកចិត្តទុកដាក់ចំពោះកុមារដែលកើតជំងឺមហារីក កុមារដែលបានជាសះស្បើយ និងក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងឱកាសទិវាមហារីកកុមារអន្តរជាតិ ១៥ កុម្ភៈ លើកទី២៣ នេះ មូលនិធិម៉ានី សូមចូលរួមគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជំនាញ និងមន្ត្រីសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ដើម្បីបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទំនួលខុសត្រូវ និងវិជ្ជាជីវៈក្នុងបុព្វហេតុថែទាំព្យាបាលព្រមទាំងសង្គ្រោះជីវិតកុមារកើតជំងឺមហារីកនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
More
មូលនិធិម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហេង ចំណាន តំណាងក្រុមហ៊ុន HCN Group ដែលបានឧបត្ថម្ភថវិកាជូនដល់មូលនិធិ ដើម្បីជួយជ្រោមជ្រែង និងទ្រទ្រង់សកម្មភាពរបស់យើង ក្នុងបេសកកម្មនៃការលើកកម្ពស់ និងផ្ដល់តម្លៃលើសកម្មភាពនានា ជាពិសេសលើវិស័យសុខាភិបាល វិ...
More
(ភ្នំពេញ)៖ ភាពយន្តឯកសារប្រវត្តិសាស្រ្ត «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ត្រូវបានដាក់សម្ពោធនៅវេលាម៉ោង៧យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យ៉ាងអធិកអធម។ ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយ ឈ្នះ-ឈ្នះ បន្ថែមដល់សាធារណជន និងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្ត និងឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ មកលើសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ តួអង្គដែលបានរំលេចសុទ្ធសឹងតែជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ក្នុងនោះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី...
More
កាលពីដើមខែមេសា ឆ្នាំ២០២០​ ក្រោមគំនិតផ្តួចផ្តើមរបស់មូលនិធិម៉ានី ក្រុមការងារយុវជនស្ម័គ្រចិត្ត១៥ក្រុមផ្សេងគ្នា បានចូលរួមសហការគ្នាម្តងរួចមកហើយ ដើម្បីវេចខ្ចប់ និងប្រគល់កញ្ចប់អំណោយមនុស្សធម៌​ជូនទៅដល់៥៧ សង្កាត់ នៅរាជធានីភ្នំពេញ។ ដោយឡែកកាលពីថ្ងៃទី៣០ ខែមេសា កន...
More
...
More
...
More