image

ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​អំណោយ មក​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ​ជំនួយ​

ដើម្បី​ចូលរួម​ជា​ចំណែក​ក្នុងការ​សម្រួល ការលំបាក​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​កំពុង​ត្រូវការ ខណៈដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ជំរុញ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​នាំយក​អង្ករ​ចំនួន ១០ តោន និង​មី​ចំនួន ២០០​កេស បរិច្ចាគ​ក្រោម​គម្រោង​សប្បុរស​របស់​មូលនិធិ​ម៉ា​នី ប្រគល់ជូន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចែកចាយ​ជាក់ស្តែង​។​

នារយៈកាលកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្ត នៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នា ដើម្បីឆ្លងផុតនូវឧបសគ្គ ដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួន យ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខុមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។