ទិវាមហារីកកុមារអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបបញ្ហាប្រឈមនានាអំពីជំងឺមហារីកកុមារ ព្រមទាំងដើម្បីបង្ហាញជំហរគាំទ្រយកចិត្តទុកដាក់ចំពោះកុមារដែលកើតជំងឺមហារីក កុមារដែលបានជាសះស្បើយ និងក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងឱកាសទិវាមហារីកកុមារអន្តរជាតិ ១៥ កុម្ភៈ លើកទី២៣ នេះ មូលនិធិម៉ានី សូមចូលរួមគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជំនាញ និងមន្ត្រីសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
(ភ្នំពេញ)៖ ភាពយន្តឯកសារប្រវត្តិសាស្រ្ត «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ត្រូវបានដាក់សម្ពោធនៅវេលាម៉ោង៧យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យ៉ាងអធិកអធម។ ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយ ឈ្នះ-ឈ្នះ បន្ថែមដល់សាធារណជន