image

កម្មវិធីវេចខ្ចប់កញ្ចប់អំណោយមនុស្សធម៌ជាលើកទី២

កាលពីដើមខែមេសា ឆ្នាំ២០២០​ ក្រោមគំនិតផ្តួចផ្តើមរបស់មូលនិធិម៉ានី ក្រុមការងារយុវជនស្ម័គ្រចិត្ត១៥ក្រុមផ្សេងគ្នា បានចូលរួមសហការគ្នាម្តងរួចមកហើយ ដើម្បីវេចខ្ចប់ និងប្រគល់កញ្ចប់អំណោយមនុស្សធម៌​ជូនទៅដល់៥៧ សង្កាត់ នៅរាជធានីភ្នំពេញ។ ដោយឡែកកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ ក្រុមការងារស្ម័គ្រចិត្តទាំងអស់ បានបន្តសកម្មភាពវេចខ្ចប់កញ្ចប់អំណោយមនុស្សធម៌ជាលើកទី២ ​ក្នុងគោលបំណងបន្តសកម្មភាពចុះប្រគល់កញ្ចប់មនុស្សធម៌នេះ ជូនទៅដល់សង្កាត់ដែលនៅសេសសល់ ៤៨ ផ្សេងទៀត ដើម្បីបង្គ្រប់ចំនួន ១០៥ សង្កាត់នៅទូទាំងរាជធានីភ្នំពេញ។

ក្នុងន័យនេះ មូលនិធិម៉ានី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះកិច្ចសហការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាលារាជធានីភ្នំពេញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបណ្តាស្ថាប័ន សមាគម សប្បុរសជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្តទាំង ១៥ក្រុម សម្រាប់កិច្ចសហការឧបត្ថម្ភ និងការចូលរួមចំណែកចែករំលែកដោយភាពឈឺឆ្អាល ការយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ការលះបង់កម្លាំងកាយចិត្ត ការរួបរួមសាមគ្គីគ្នា ព្រមទាំងការចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​នេះ។

​ “ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា”