Our Projects

មូលនិធិម៉ានី បានផ្តួចផ្តើមគំនិតឱ្យមានការផលិតជាភាពយន្តឯកសារប្រវត្តិសាស្ត្រក្រោមចំណងជើងថា៖ «កម្ពុជា៖ បន្ទាត់​ឆ្នាំ១៩៩៨»  ដោយមានកិច្ចសហការពីខាងស្ថានីយទូរទស្សន៍BTV និងសហភាពសហព័ន្ធយុវជនកម្ពុជា។
កម្មវិធីលើគម្រោងទេពកោសល្យផ្តល់ឱកាសដើម្បីបង្កើនបទពិសោធន៍រៀនសូត្ររបស់សិស្សពូកែ។ កម្មវិធីនេះ ជួយអភិវឌ្ឍសក្តានុពលបញ្ញា និងភាពវៃឆ្លាតរបស់និស្សិតឱ្យកាន់តែរីកចម្រើន  និងជួយដោះស្រាយតម្រូវការពិសេសរបស់ពួកគេ។
គម្រោងនេះមានគោលបំណង៖ ១. ដើម្បីឧបត្ថម្ភនិងជំរុញការជ្រើសរើសនិងបណ្តុះបណ្តាលបន្ថែមទៀតដល់បេក្ខជនសម្រាប់ការប្រកួតអូឡាំពិកអន្តរជាតិ។ ២. ដើម្បីសហការរៀបចំនិងផ្សព្វផ្សាយព័ត៌មានស្តីពីការប្រឡងនិងសេចក្តីប្រកាសលទ្ធផល។
គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ក្តីសង្ឃឹមនិងការគាំទ្រដល់កុមារកើតជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។ យើងផ្តល់ការព្យាបាលជំងឺមហារីកនិងជួយបំពេញបំណងប្រាថ្នា ព្រមទាំងរៀបចំសិក្ខាសាលាផ្សេងៗ។