image

គម្រោងមហារីកកុមារ

គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ក្តីសង្ឃឹមនិងការគាំទ្រដល់កុមារកើតជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។ នៅពេលដែលកុមារត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺមហារីក កុមារភាពរបស់ពួកគេ នឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលពោរពេញទៅដោយការព្យាបាលដោយចាក់គីមី និងការតាមដានរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ។ ជីវិតមិនត្រឹមតែផ្លាស់ប្តូរសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារទាំងមូល។ យើងខិតខំធ្វើការជាមួយសហគមន៍ទូទាំងពិភពលោកដើម្បីទទួលបានជោគជ័យនៃការព្យាបាលជំងឺមហារីកកុមារ និងធ្វើអោយប្រសើរឡើងនូវជីវិត និងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ យើងផ្តល់ការព្យាបាលជំងឺមហារីកនិងជួយបំពេញបំណងប្រាថ្នា ព្រមទាំងរៀបចំសិក្ខាសាលាផ្សេងៗ។

ជំងឺមហារីកគឺជាមូលហេតុចម្បងមួយនៃការស្លាប់របស់កុមារ និងមនុស្សវ័យជំទង់នៅជុំវិញពិភពលោក ហើយកុមារប្រមាណ ៣០០ ០០០ នាក់ដែលមានអាយុពី ០ ទៅ ១៩ ឆ្នាំត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកជារៀងរាល់ឆ្នាំ។ ចំណែកនៅក្នុងប្រទេសកម្ពុជា បើទោះបីមិនទាន់មានស្ថិតិច្បាស់លាស់ណាមួយពីអត្រានៃជំងឺមហារីកកុមារក៏ប៉ុន្តែយើងអាចធ្វើការប៉ាន់ស្មានដោយផ្អែកលើកតួលេខរបស់ពិភពលោក ប្រទេសកម្ពុជាគឺមានជំងឺមហារីកលើកុមារអាយុក្រោម ១៥ឆ្នាំ ប្រមាណជាង ៦០០ ករណីថ្មីក្នុងមួយឆ្នាំ។

ជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលើកុមារមានដូចជា៖ ជំងឺមហារីកឈាម (leukemia) មហារីកខួរក្បាល (brain tumor) , មហារីកកូនកណ្តុរ (lymphoma), ជំងឺមហារីកតម្រងនោម (Nephroblastoma) និងជំងឺមហារីកប្រព័ន្ធប្រសាទ (Neuroblastoma)។ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់, ៨០% នៃកុមារដែលមានជំងឺមហារីកត្រូវបានទទួលការព្យាបាលអោយជាសះស្បើយ ប៉ុន្តែនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម (LMICs) មានតែប្រមាណ ២០% ប៉ុណ្ណោះដែលទទួលបានការព្យាបាលជាសះស្បើយ។ ភាពខុសគ្នានេះបណ្តាលមកពីកត្តាជាច្រើនរួមមាន កម្រិតនៃការយល់ដឹង ការធ្វើរោគវិនិច្ឆ័យមិនទាន់ពេល កត្តាសេដ្ឋកិច្ច និងលទ្ធភាពក្នុងការព្យាបាល។ល។

ដោយផ្អែកលើមូលហេតុនេះគម្រោងមហារីកកុមារត្រូវបានបង្កើតឡើងក្នុងគោលបំណងក្នុងការបង្កើនឱកាសនៃការព្យាបាលជាសះស្បើយនៃជំងឺមហារីកកុមារនៅប្រទេសកម្ពុជា តាមរយៈការលើកម្ពស់ការយល់ដឹងលើផ្នែកមហារីកកុមារក្នុងចំណោមប្រជាជនទូទៅ ក៏ដូចជាបុគ្គលិកសុខាភិបាលដើម្បីជំរុញឱ្យការធ្វើរោគវិនិឆ្ឆ័យនៃជំងឺមហារីកកុមារឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា គាំពារ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ព្រមទាំងជួយសម្រួលក្នុងការព្យាបាលរបស់កុមារដែលកើតជំងឺមហារីក។ មូលនិធិម៉ានីបានធ្វើការសហការណ៍ យ៉ាងជិតស្និទ្ធិជាមួយអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស ដើម្បីធានាការរៀបចំនឹងអនុវត្តន៍គម្រោងដោយជោគជ័យ។

ដោយយល់ពីបញ្ហាប្រឈមដែលកំពុងកើតមាន គម្រោងជំងឺមហារីកកុមារមានបេសកកម្មដូចខាងក្រោម៖

  • សហការឧបត្ថម្ភ ទៅដល់កុមារដែលកើតជំងឺមហារីកដែលសម្រាកព្យាបាលនៅពេទ្យតាមរយៈការស្វែងរកជំនួយសប្បុរស និងការគៀរគរមូលនិធិបន្ថែម
  • ជួយលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដលកុមារដែលកើតមហារីក និងក្រុមគ្រួសារ
  • សហការ និងរៀបចំក្នុងការចូលរួមបង្កើតឱ្យមានសិក្ខាសាលានានាស្តីពីចំណេះដឹងនៃជំងឺមហារីកកុមារ ឱ្យកាន់តែទូលំទូលាយដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ

កម្មវត្ថុរបស់គម្រោងនេះ គឺដើរស្របទៅតាមគោលបំណង និងបេសសកម្មរបស់មូលនិធិម៉ានី ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដោយផ្តោតទៅលើវិស័យជំងឺមហារីកកុមារនេះ អោយមានភាពល្អប្រសើរជាលំដាប់។
ស​ម្រាប់ព័ត៌មាបន្ថែម សូមចូលមើលតំណខាងក្រោម៖

https://www.who.int/news-room/fact-sheets/detail/cancer-in-children

2 Comments
  1. best generic tadalafil

    best generic tadalafil

    best generic tadalafil

  2. elavil schedule drug

    elavil schedule drug

    elavil schedule drug

  3. Comments are closed.