មូលនិធិម៉ានី ទទួលបានកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងកសាងសមត្ថភាពសិស្សឆ្នើម និងសិស្សពូកែ ក្នុងក្របខ័ណ្ឌនៃការប្រឡងពានរង្វាន់អូឡាំព្យាដអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដូចខាងក្រោម៖
- សហការឧបត្ថម្ភ និងលើកទឹកចិត្តបន្ថែម ចំពោះការជ្រើសរើស និងការបំប៉នសមត្ថភាពបេក្ខជន សម្រាប់ការប្រឡងពានរង្វាន់អូឡាំព្យាដអន្តរជាតិ
- សហការរៀបចំ និងបង្កើនការផ្សព្វផ្សាយពត៌មានជាសាធារណៈ ឲ្យកាន់តែទូលំទូលាយស្តីពី ការប្រឡង និងរៀបចំព្រឹត្តិការណ៍ចាំបាច់មួយចំនួនសម្រាប់ការប្រឡង និងការប្រកាសលទ្ធផល
ការប្រកួតអូឡាំព្យាដ គឺជាការប្រកួតប្រជែងកម្រិតពិភពលោកប្រចាំឆ្នាំ នៃមុខវិជ្ជាមួយចំនួនក្នុងវិស័យវិទ្យាសាស្រ្តពិត ដែលមានដូចជាគណិតវិទ្យា និងរូបវិទ្យា។ ការប្រកួតប្រជែងនីមួយៗ បើកទូលាយសម្រាប់បេក្ខជនចំនួន ៤ ទៅ៦រូប ពីបណ្ដាប្រទេសនៅលើពិភពលោក ដែលត្រូវបានជ្រើសរើសតាមនីតិវិធីនៃអូឡាំព្យាដថ្នាក់ជាតិ។ គោលដៅរួម នៃការប្រកួតប្រជែងអូឡាំព្យាដ គឺការលើកស្ទួយអាជីព និងវិជ្ជាជីវៈក្នុងវិស័យវិទ្យាសាស្រ្ត និងគណិតវិទ្យា និងការសិក្សាប្រៀបធៀបប្រព័ន្ធ និងវិធីសាស្រ្តរៀន និងបង្រៀននៃបណ្ដាប្រទេសនីមួយៗ។
ការឧបត្ថម្ភរបស់មូលនិធិម៉ានីលើការប្រកួតអូឡាំព្យាដនេះ គឺការចូលរួមចំណែកឧបត្ថម្ភបន្ថែមពីលើអ្វី ដែលក្រសួង និងស្ថាប័នមានសមត្ថកិច្ច បានរៀបចំ និងបានគ្រោងទុក។ កិច្ចសហការឧបត្ថម្ភនេះ គឺដើរស្របទៅតាមគោលបំណង និងបេសសកម្មរបស់មូលនិធិម៉ានី ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា អោយមានភាពល្អប្រសើរជាលំដាប់។ ការឧបត្តម្ភនេះ ក៏មានគោលដៅសម្រាលបន្ទុករបស់ បេក្ខជន បេក្ខនារីមួយចំនួនដែលជាសិស្ស មកពីតាមបណ្ដាខេត្ត និងដែលមានជីវភាពខ្វះខាត ឬមានផលវិបាកមួយចំនួនលើការហូបចុក ការស្នាក់នៅ និងការចេញទៅក្រៅប្រទេស នៅក្នុងក្របខណ្ឌនៃវគ្គបំប៉ន និងការចូលរួមប្រកួតអូឡាំព្យាដនៅបរទេស។ លើសពីនេះ មូលហេតុចម្បងនៃការកិច្ចសហការឧបត្ថម្ភនេះ គឺចង់ជំរុញ និងលើកទឹកចិត្តបន្ថែមដល់ បេក្ខជនអោយមានការតាំងចិត្តខ្ពស់ក្នុងការតស៊ូព្យាយាម និងខិតខំប្រឹងប្រែងអោយកាន់តែខ្លាំង ដើម្បីអាចទទួលបានជោគជ័យក្នុងការប្រកួតប្រជែង ដែលនេះមិនត្រឹមតែជាកិត្តិយសរបស់បេក្ខជននោះទេ តែវាជាឱកាសដែលទង់ជាតិនៃប្រទេសកម្ពុជាត្រូវបានបង្ហាញ ហើយកិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងវិស័យអប់រំ ក៏ត្រូវបានលើកកម្ពស់ផងដែរ។
does daily cialis lower blood pressure
does daily cialis lower blood pressure
can you take soma with elavil
can you take soma with elavil
Comments are closed.