image

អំពីយើង

ចក្ខុវិស័យ

ចូលរួមបង្កើតជាសង្គម ឬសហគមន៍មួយដែលមានភាពសុខដុមរមនា និងភាពរុងរឿង នៅពេលដែលមនុស្សជាតិរស់នៅប្រកបដោយសន្តិភាព និងការជួយគ្នាទៅវិញទៅមក។​

ចូលរួមបង្កើតជាបណ្តាញដែលមានសក្តានុពលមួយ ដែលប្រជុំដោយអ្នកដឹកនាំ អ្នកមានឥទ្ធិពល អ្នកដែលចង់ផ្លាស់ប្តូរ ដើម្បីរួមគ្នាធ្វើឲ្យសុខមាលភាពរបស់មនុស្សជាតិទូទាំងពិភពលោកកាន់តែប្រសើរឡើង។

យើងជឿជាក់ថា នៅពេលដែលយើងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃក្រុមមនុស្សងាយរងគ្រោះ ដោយការថែទាំ និងយកចិត្តទុកដាក់ នោះសហគមន៍ទាំងមូលនឹងត្រូវបានលើកតម្កើង។

បេសកកម្ម

១. ជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ ដើម្បីប្រយោជន៍នៃវឌ្ឍនភាពសង្គម

២. បណ្តុះស្មារតី និងបំផុសការផ្តួចផ្តើមគំនិត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងអស់ដែលសង្គម និងពិភពលោកកំពុងប្រឈមទៅជាឱកាស និងកាលានុវត្តភាព។

៣. ចូលរួមលើកតម្កើងសក្តានុពលវិស័យអប់រំ​ សុខាភិបាល និងវប្បធម៌តាមរយៈការប្រើប្រាស់របកគំហើញថ្មី ដើម្បីការអភិវឌ្ឍ និងបង្កើតធនធានមនុស្សដែលពោពេញទៅដោយចំណេះដឹង។

គុណតម្លៃ

  • សុចរិតភាព​
  • សហគមន៍
  • ភាពជាអ្នកដឹកនាំ / ការងារជាក្រុម
  • សុចរិតភាព​
  • សហគមន៍
  • ភាពជាអ្នកដឹកនាំ / ការងារជាក្រុម